សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា
ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ ការចៀសវាងពីបំណុលវ័ណ្ឌក របស់សេវា ៣-២-១ ដោយផ្ញើសារSMS >
អ្នកចម្ការ៖ តើខ្ញុំអាចចៀសវាងពីបំណុលវ័ណ្ឌកដោយរបៀបណា?
អ្នកផ្តល់ព័ត៌មាន៖ បងអាចចៀសវាងខ្លួនឯងពីបំណុលវ័ណ្ឌក ដោយ៖
- កុំខ្ចីប្រាក់លើសពីសមត្ថភាពក្នុងការសងរបស់បង។
- កុំខ្ចីប្រាក់ក្នុងករណីមិនចាំបាច់។ បងមានសិទ្ធិឆ្លើយថា «ទេ» បាន។
- គណនាសមត្ថភាពសងបំណុលបច្ចុប្បន្ន និងអនាគត។ កត់ត្រាទុកលើក្រដាស ឬសៀវភៅ ប្រសិនបើអាច។ គណនាមើលថា តើបងត្រូវសន្សំប្រាក់ចំនួនប៉ុន្មានរៀងរាល់ខែដើម្បីសងបំណុលនោះបាន។
- យល់ឲ្យច្បាស់ពីលក្ខខណ្ឌបំណុលមុននឹងចុះកិច្ចសន្យា! ការមិនមានសំណួរ គឺមិនមែនជារឿងល្អទេ!
- ស្វែងយល់ឲ្យច្បាស់ពីសិទ្ធិ និងការទទួលខុសត្រូវរបស់បងមុននឹងចុះកិច្ចសន្យា។ បងក៏មានសិទ្ធិដែរ!
- ជៀសវាងការជំពាក់បំណុលច្រើន ប្រសិនបើអាច
- សន្សំប្រាក់ក្នុងចំនួនណាមួយរៀងរាល់សប្តាហ៍ ឬរាល់ខែ ដើម្បីដោះស្រាយករណីបន្ទាន់។
- ប្រសិនបើបងចាប់ផ្តើមមានការពិបាកក្នុងការសងប្រាក់ បងឆាប់ទូរស័ព្ទទៅអ្នកផ្តល់សេវាហិរញ្ញវត្ថុរបស់បងដើម្បីជជែកពីជម្រើសរបស់បង។ ប្រសិនបើបងឆាប់ជជែកជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុ គេអាចនឹងជួយប្រាប់ពីដំណោះស្រាយរបស់បងបានទាន់ពេលវេលា។