សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា
អ្នកចម្ការ៖ តើខ្ញុំដឹងថាខ្ញុំមានបំណុលវ័ណ្ឌកដោយរបៀបណា?
អ្នកផ្តល់ព័ត៌មាន៖ សូមបងគិតឡើងវិញថា តើករណីខាងក្រោមនេះមានកើតឡើងចំពោះគ្រួសារបងឬទេ?
- តើបងមានការឈ្លោះទាស់ទែងគ្នាដោយសារតែការបង់សងប្រាក់ដែរឬទេ?
- តើប្រាក់បំណុលចេះតែកើនឡើងដែរទេ?
- តើបងបានបង់ប្រាក់សងបំណុលយឺតយ៉ាវណាស់មែនទេ?
អ្នកចម្ការ៖ ចាស! វាដូចជាស្រដៀងនឹងស្ថានភាពបច្ចុប្បន្នរបស់ខ្ញុំដែរ។
អ្នកផ្តល់ព័ត៌មាន៖ ស្តាប់ទៅដូចជាគ្រួសាររបស់បងមានបញ្ហាបំណុលហើយ! ឥឡូវសូមបងគិតឡើងវិញថា តើករណីទាំងនេះត្រូវនឹងស្ថានភាពគ្រួសាររបស់បងដែរឬទេ៖
- តើបងបានកាត់បន្ថយគុណភាពជីវជាតិអាហារ ឬបរិមាណម្ហូបអាហារដែលបងទិញ ដោយសារតែបងត្រូវការលុយដើម្បីសងបំណុលមែនទេ?
- តើបងបានពន្យារពេលទៅពិនិត្យសុខភាព ឬទិញថ្នាំសម្រាប់បង ឬសមាជិកគ្រួសារបង ដោយសារតែបងត្រូវការលុយដើម្បីសងបំណុលដែរទេ?
- តើបងបានបង្ខំកូនឲ្យឈប់រៀនដើម្បីជួយរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារដែរទេ?
- តើបងបានខ្ចីលុយបន្ថែមដើម្បីសងបំណុលចាស់ដែរទេ?
- តើបងមានទទួលការគំរាមកំហែង តាមទូរស័ព្ទពីអ្នកអោយកម្ចីប្រាក់ រឺក៏អ្នកឈប់បើកទ្វារ រឺក៏ទទួលទូរស័ព្ទផ្សេងៗ?
ប្រសិនបើបងមិនមានចំណាត់ការភ្លាមៗដើម្បីកាត់បន្ថយបំណុលបងទេ វាអាចធ្វើឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរនៅក្នុងគ្រួសារបង!
- វិធីសាស្រ្តក្នុងការកាត់បន្ថយបំណុលវ័ណ្ឌក
- ការរៀបចំកាលវិភាគឡើងវិញ ឬរៀបចំបំណុលឡើងវិញជាមួយនឹងអ្នកផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ