គោលបំណង និងសារៈសំខាន់នៃការសន្សំប្រាក់

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ គោលបំណង និងសារៈសំខាន់នៃការសន្សំប្រាក់ របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

កិច្ចសន្ទនា

អ្នកចម្ការ៖ ជម្រាបសួរ! ខ្ញុំឮថា ការសន្សំប្រាក់គឺជាវិធីសាស្រ្តមួយក្នុងការគ្រប់គ្រងលុយ ប៉ុន្តែ​តើ​ប្អូន​អាច​ប្រាប់​ខ្ញុំបានទេថា តើការសន្សំប្រាក់មានសារៈសំខាន់ដូចម្តេចខ្លះសម្រាប់ពេលបច្ចុប្បន្ន​និង​ពេល​អនាគត?

អ្នកផ្តល់ព័ត៌មាន៖ គោលបំណងនៃការសន្សំ គឺសម្រាប់ប្រើប្រាស់លើការចំណាយរយៈពេលខ្លី និង​       រយៈពេលវែង ដូចជាការចាយវាយសម្រាប់ធ្វើអ្វីមួយ ឬប្រើក្នុងករណីបន្ទាន់។ ការសន្សំជួយឲ្យបងពង្រីក​អាជីវកម្មដើម្បីទទួល​បាន​ប្រាក់ចំណូល​កាន់តែច្រើន តាមរយៈសកម្មភាពមួយចំនួនដូចជា ការទិញ​សត្វ​ចិញ្ចឹមបន្ថែម ការចាយ​វាយផ្សេងៗទៀត ដូចជាការរៀបអាពាហ៍ពិពាហ៍ ការសម្រាលកូន ឬការចាយវាយទៅលើ​ទំនិញ​ដែលមានតម្លៃថ្លៃ ដូចជាការទិញម៉ូតូជាដើម។ បងអាចសន្សំសម្រាប់ការ​ចំណាយ​នៅពេលដែលបងចាស់ទៅ នៅពេលបង​មិនអាច​ធ្វើការងារ​បាន ឬ​នៅ​ពេល​មាន​​អាសន្ន​បន្ទាន់ ដូចជាមានជំងឺ មរណភាព ឬគ្រោះធម្មជាតិ ជាដើម។ សារៈសំខាន់​មួយ​ទៀត​ បើបង​ធ្វើ​ការសន្សំនៅធនាគារពាណិជ្ជ ឬគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួលប្រាក់បញ្ញើ បងនឹងទទួលបាន​ការប្រាក់។

អ្នកចម្ការ៖ តើ «ការប្រាក់» គឺជាអ្វី?

អ្នកផ្តល់ព័ត៌មាន៖ «ការប្រាក់» គឺជាប្រាក់ដែលធនាគារពាណិជ្ជ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ផ្តល់ជូនបងនៅពេលដែលបងដាក់ប្រាក់នៅទីនោះ។