សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា
កិច្ចសន្ទនា
អ្នកចម្ការ៖ តើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការផ្តល់ជម្រើសសន្សំប៉ុន្មានប្រភេទ?
អ្នកផ្តល់ព័ត៌មាន៖ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការផ្តល់ជម្រើសសន្សំ២ធំៗ គឺគណនីសន្សំ និងគណនីប្រាក់បញ្ញើមានកាលកំណត់។
អ្នកចម្ការ៖ តើគណនីទាំងពីរខុសគ្នាដូចម្តេច?
អ្នកផ្តល់ព័ត៌មាន៖ បងអាចជ្រើសរើសប្រភេទគណនីសន្សំ ប្រសិនបើបងចង់បានវិធីសាស្រ្តងាយស្រួលក្នុងការដាក់ឬដកប្រាក់ ហើយទទួលបានការប្រាក់។ «ការប្រាក់» គឺជាប្រាក់ដែលធនាគារពាណិជ្ជ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ផ្តល់ជូនបងពេលដែលបងដាក់ប្រាក់នៅកន្លែងនោះ។ បងអាចជ្រើសយកគណនីប្រាក់បញ្ញើមានកាលកំណត់ ប្រសិនបើបងចង់បានការប្រាក់ខ្ពស់ក្នុងការដាក់ប្រាក់ក្នុងធនាគារពាណិជ្ជ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើក្នុងរយៈពេលជាក់លាក់ណាមួយ។ អតិថិជនជាទូទៅមានជម្រើសក្នុងការដកការប្រាក់នៅរៀងរាល់ចុងខែ ឬនៅពេលដល់កាលកំណត់។ គណនីប្រាក់បញ្ញើមានកាលកំណត់ គឺមានន័យថា បងដាក់ប្រាក់សម្រាប់រយៈពេលជាក់លាក់ណាមួយដែលបងទុកប្រាក់នៅធនាគារពាណិជ្ជ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។