វិធីសាស្រ្តក្នុងការសន្សំប្រាក់

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ វិធីសាស្រ្តក្នុងការសន្សំប្រាក់ របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

កិច្ចសន្ទនា

អ្នកចម្ការ៖ តើខ្ញុំគួរចាប់ផ្តើមសន្សំដោយរបៀបណា?

អ្នកផ្តល់ព័ត៌មាន៖ ការសន្សំមាន២ទម្រង់ គឺការសន្សំជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់។

អ្នកចម្ការ៖ តើការសន្សំជាសាច់ប្រាក់ មានន័យថាយ៉ាងម៉េចដែរ?

អ្នកផ្តល់ព័ត៌មាន៖ «ការសន្សំជាសាច់ប្រាក់» គឺការដាក់សាច់ប្រាក់ទៅក្នុងគណនីសន្សំ ឬ គណនី​ប្រាក់បញ្ញើមានកាលកំណត់របស់ធនាគារពាណិជ្ជ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ហើយ​បង​​នឹងទទួលបានការប្រាក់ពីគ្រឹះស្ថាននោះ។

អ្នកចម្ការ៖ តើ «ការប្រាក់» គឺជាអ្វី?

អ្នកផ្តល់ព័ត៌មាន៖ «ការប្រាក់» គឺជាប្រាក់ដែលធនាគារពាណិជ្ជ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់​បញ្ញើ ផ្តល់ជូនបងពេលដែលបងដាក់ប្រាក់នៅទីនោះ។

អ្នកចម្ការ៖ តើការសន្សំដោយមិនមែនជាសាច់ប្រាក់ មានន័យថាយ៉ាងម៉េចដែរ?

អ្នកផ្តល់ព័ត៌មាន៖ «ការសន្សំមិនមែនជាសាច់ប្រាក់» គឺការសន្សំទ្រព្យធន​ដែលអាចប្តូរទៅ​ជាសាច់​ប្រាក់​វិញ​បាននៅពេលក្រោយ ដូចជា ដំណាំ សត្វចិញ្ចឹម មាស និង​គ្រឿង​អលង្ការ​ជាដើម។

អ្នកចម្ការ៖ អូ! គួរឲ្យចាប់អារម្មណ៍ណាស់! ប៉ុន្តែខ្ញុំគួរចាប់ផ្តើមសន្សំដោយរបៀបណាទៅ?

អ្នកផ្តល់ព័ត៌មាន៖ ងាយណាស់! បងគ្រាន់តែចាប់ផ្តើម​​ទុកប្រាក់​ចំណូលរ​បស់​បង​ខ្លះ​សម្រាប់​​​​សន្សំ​ទៅ​បានហើយ។