សារៈសំខាន់នៃការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវ

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ សារៈសំខាន់នៃការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវ របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

កិច្ចសន្ទនា

អ្នកចម្ការ៖ តើអ្វីទៅជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការ? ប្រសិនបើខ្ញុំចង់បើកគណនីសន្សំ តើខ្ញុំ​គួរ​ទៅ​កន្លែងណា?

អ្នកផ្តល់ព័ត៌មាន៖ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការសំដៅលើគ្រឹះស្ថានដែលទទួលអាជ្ញាបណ្ណ​ពី​ធនាគារ​​ជាតិ​​នៃកម្ពុជា។ ប្រសិនបើបងចង់បើកគណនីសន្សំ បងអាចទៅធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួលប្រាក់បញ្ញើ ហើយបង​ត្រូវចងចាំថា មានតែគ្រឹះស្ថាន២ប្រភេទនេះទេ ដែល​អាច​បើកគណនីសន្សំឲ្យបងបាន។ អ្នកដែលសន្សំប្រាក់ឆ្លាតវៃតែងតែដាក់ប្រាក់សន្សំ​នៅ​គ្រឹះស្ថាន​ធនាគារ​និងហិរញ្ញវត្ថុផ្លូវការដើម្បីទទួលបានការប្រាក់ ការពារការឆបោក ការខាតបង់ ឬចំណាយ​ផ្សេងៗ​ដែលចាំបាច់។

អ្នកចម្ការ៖ ចុះការដកប្រាក់សន្សំវិញ?

អ្នកផ្តល់ព័ត៌មាន៖ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការផ្តល់ឲ្យបងនូវជម្រើសក្នុងការដក​ប្រាក់​សន្សំ​នៅ​ពេលដែលបងត្រូវការ។