សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា
ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ ឥណទាន របស់សេវា ៣-២-១ ដោយផ្ញើសារSMS >
អ្នកចម្ការ៖ តើអ្វីទៅជាឥណទាន?
អ្នកផ្តល់ព័ត៌មាន៖ ឥណទានគឺជាចំនួនប្រាក់ដែលអ្នកផ្តល់សេវាហិរញ្ញវត្ថុផ្តល់ឲ្យបុគ្គល ឬអាជីវកម្មដើម្បីប្រើប្រាស់ហើយបង់សងវិញនៅថ្ងៃអនាគតជាមួយនឹងការប្រាក់។ «ការប្រាក់» គឺជាចំនួនប្រាក់ដែលត្រូវបង់ជាថ្នូរនៃការប្រើប្រាស់ឥណទាននោះ។ អត្រាការប្រាក់គឺជាផលធៀបរវាងការប្រាក់និងប្រាក់ដើមគិតជាភាគរយ។ បងត្រូវទទួលខុសត្រូវក្នុងការប្រើប្រាស់ឥណទានដើម្បីជៀសវាងការប្រែក្លាយការប្រាក់ទាំងនោះឲ្យទៅជាបំណុលវិញ។
អ្នកចម្ការ៖ តើហេតុអ្វីបានជាខ្ញុំត្រូវការឥណទាន? តើវាអាចជួយខ្ញុំដោយរបៀបណាខ្លះ?
អ្នកផ្តល់ព័ត៌មាន៖ អត្ថប្រយោជន៍របស់ឥណទានមានដូចជា៖
- ឥណទានអាចជួយពង្រីកសកម្មភាពអាជីវកម្មរបស់បងដើម្បីរកបានប្រាក់ចំណូលបានច្រើន និង ធ្វើឲ្យជីវភាពរបស់បងប្រសើរជាងមុន
- ឥណទានអាចឲ្យបងមានលទ្ធភាពទិញទ្រព្យសម្បត្តិដែលមានតម្លៃខ្ពស់ ដូចជា ឡាន ឬផ្ទះ ដោយពុំចាំបាច់មានប្រាក់គ្រប់ចំនួននោះទេ។ បើទោះជាបងមិនមានប្រាក់គ្រប់គ្រាន់នាពេលបច្ចុប្បន្ន ក៏បងអាចប្រើប្រាស់ឥណទានដើម្បីទិញរបស់នោះបានដែរ ហើយបងអាចបង់សងឥណទាននៅពេលក្រោយជាមួយនឹងការប្រាក់។
- ឥណទានអាចប្រើប្រាស់បានក្នុងករណីបន្ទាន់ ដូចជា បង់ថ្លៃពេទ្យ ឬតម្រូវការចាំបាច់ និងពេលមានអាសន្នផ្សេងៗទៀត។
- ប្រភេទឥណទានដែលមាននៅតាមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការ
- មុននឹងប្រើប្រាស់ឥណទាន
- ការប្រើប្រាស់ឥណទាន