សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា
ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ ការប្រើប្រាស់ឥណទាន របស់សេវា ៣-២-១ ដោយផ្ញើសារSMS >
អ្នកចម្ការ៖ ចុះប្រសិនបើខ្ញុំមានបញ្ហាណាមួយ? ឧទាហរណ៍ដូចជា ខ្ញុំមានបញ្ហាក្នុងការសងប្រាក់ឥណទាន?
អ្នកផ្តល់ព័ត៌មាន៖ បងអាចទំនាក់ទំនងអ្នកផ្តល់សេវាហិរញ្ញវត្ថុរបស់បងដើម្បីពិភាក្សាពីសមត្ថភាពក្នុងការសងប្រាក់របស់បងដែលបានធ្លាក់ចុះ និងវីធីសាស្រ្តក្នុងការគ្រប់គ្រងការសងបំណុល។ ឧទាហរណ៍ប្រសិនបើបងមានកម្ចីទិញផ្ទះបងអាចសួរអ្នកផ្តល់សេវាហិរញ្ញវត្ថុដើម្បីចរចាលក្ខខណ្ឌកម្ចីរបស់បងឡើងវិញ ដើម្បីឲ្យសមស្របនឹងសមត្ថភាពទូទាត់សងរបស់បង។ ទន្ទឹមនឹងនេះ បងចាំបាច់ត្រូវកាត់បន្ថយការចំណាយដែលមិនចាំបាច់របស់បងខ្លះ។
អ្នកចម្ការ៖ តើខ្ញុំអាចចាត់ចែងការចំណាយជាមួយនឹងឥណទានរបស់ខ្ញុំដោយវិធីណា?
អ្នកផ្តល់ព័ត៌មាន៖ ដើម្បីប្រើប្រាស់ឥណទានឲ្យមានប្រសិទ្ធភាព វាសំខាន់ណាស់ដែលបងត្រូវកត់ត្រា ចំណូលនិងចំណាយរបស់បង។ ការទទួលយកឥណទានច្រើនពេកអាចធ្វើឲ្យបងជួបនឹងបញ្ហាបំណុលវ័ណ្ឌក។ បងត្រូវតែពិនិត្យឡើងវិញនូវការកត់ត្រាចំណូលនិងចំណាយ របស់បងជារៀងរាល់ខែ។