សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា
អ្នកចម្ការ៖ តើអ្វីទៅជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការ?
អ្នកផ្តល់ព័ត៌មាន៖ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការគឺជាគ្រឹះស្ថានទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា មានដូចជាធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ជាដើម។ ប្រភេទឥណទានសំខាន់ៗដែលផ្តល់ដោយគ្រឹះស្ថានទាំងនោះមានដូចជា កម្ចីអាជីវកម្មកម្ចីផ្ទាល់ខ្លួន និងកម្ចីទិញផ្ទះ។