មុននឹងប្រើប្រាស់ឥណទាន

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ មុននឹងប្រើប្រាស់ឥណទាន របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

អ្នកចម្ការ៖ តើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ទាំងអស់សុទ្ធតែមានលក្ខខណ្ឌ​ស្នើសុំ​ឥណទាន​ដូចគ្នា​ដែរ​ឬទេ? ​​

អ្នកផ្តល់ព័ត៌មាន៖ មិនដូចគ្នាទេ! បងត្រូវតែចរចាលក្ខខណ្ឌដែលល្អបំផុតសម្រាប់ខ្លួនបង។ អ្នកផ្តល់​​សេវា​ហិរញ្ញវត្ថុ​នីមួយៗផ្តល់លក្ខខណ្ឌខុសៗគ្នានៅពេលដែលពួកគេផ្តល់ឥណទាន​ទៅអ្នក​ប្រើប្រាស់។​

  • អ្នកខ្ចីដែលល្អគឺទទួលបានផលិតផលដែលល្អជាងគេដោយ៖
    • បងត្រូវយល់ឲ្យច្បាស់ថាបង មានជម្រើសអ្វីខ្លះ។ បងត្រូវ​ពិនិត្យមើលថា​គេមាន​ផ្សព្វផ្សាយ​​ពីព័ត៌មានអ្វីខ្លះអំពីផលិតផលហិរញ្ញវត្ថុនៅលើប្រព័ន្ធអ៊ីនធឺណិត ខិតប័ណ្ណផ្សព្វផ្សាយ​​ ឬពីអ្នកផ្តល់សេវាហិរញ្ញវត្ថុផ្ទាល់។
    • ប្រៀបធៀបផលិតផលពីអ្នកផ្តល់សេវាហិរញ្ញវត្ថុផ្សេងៗទៀត អ្នកផ្តល់​សេវាហិរញ្ញវត្ថុ​នីមួយៗ​​ មានថ្លៃសេវាកម្ម អត្រាការប្រាក់ និងលក្ខខណ្ឌខុសៗគ្នា។ អ្នកផ្តល់សេវា​ហិរញ្ញវត្ថុ​អាចយល់ព្រមចរចាតម្លៃទាំងនេះខ្លះ ​ប្រសិនបើបង​ដឹងពីផលិតផល​របស់​អ្នក​ផ្តល់សេវាហិរញ្ញវត្ថុផ្សេង​ទៀត។ បើបងដឹងព័ត៌មានកាន់តែច្រើន បងកាន់​តែអាចចរចាបានលទ្ធផលល្អ។

អ្នកចម្ការ៖ តើខ្ញុំមានសិទ្ធិ និងការទទួលខុសត្រូវដូចម្តេចខ្លះក្នុងនាមជាអ្នកខ្ចី?

អ្នកផ្តល់ព័ត៌មាន៖កម្ចីគឺជាការព្រមព្រៀងស្របច្បាប់។ អ្នកផ្តល់សេវាហិរញ្ញវត្ថុត្រូវតែផ្តល់ព័ត៌មាន​ជា​លាយលក្ខ័អក្សរអំពីការទទួលខុសត្រូវរបស់បង។

  • បងគួរតែអានឯកសារកម្ចីឲ្យបានច្បាស់លាស់ជាពិសេសកិច្ចសន្យាកម្ចីមុននឹងចុះហត្ថលេខា ឬ  ផ្តិតស្នាមមេដៃ។ ប្រសិនបើមានសំណួរអ្វីបងអាចសួរអ្នកផ្តល់សេវាហិរញ្ញវត្ថុបាន។ សូមកុំស្ទាក់ស្ទើរ​ក្នុងការសាកសួរព័ត៌មាន។
  • ប្រសិនបើបងមានបញ្ហាក្នុងការសងប្រាក់បងគួរតែទំនាក់ទំនងទៅអ្នកផ្តល់សេវាហិរញ្ញវត្ថុរបស់បងឲ្យបានកាន់តែលឿនកាន់តែល្អ។ អ្នកផ្តល់សេវាហិរញ្ញវត្ថុ អាចផ្តល់យោបល់ដល់បងអំពីការ​បង់​ប្រាក់ ​ប្រសិនបើស្ថានភាពរបស់បងប៉ះពាល់ដល់ការទូទាត់សងឥណទាន។
  • អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ឆ្លាតវៃ តែងតែដឹងថាសមតុល្យឥណទានរបស់គេមាន​ចំនួន​ប៉ុន្មាន​ កម្ចីនៅសល់មានចំនួនប៉ុន្មាន ចំនួនការប្រាក់ និង​របៀបទូទាត់សង។ ​បងក៏ត្រូវតែដឹង​ពី​កាលវិភាគសងប្រាក់ដើម្បីចៀសវាងបំណុលវ័ណ្ឌក និងមានការរៀបចំ​ផែនការហិរញ្ញវត្ថុ​ច្បាស់លាស់។