កម្មសិទ្ធិសមូហភាព

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ កម្មសិទ្ធិសមូហភាព របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

ក. តើអ្វីទៅជាកម្មសិទ្ធិសមូហភាព?

ខ. កម្មសិទ្ធិសមូហភាពសំដៅលើទម្រង់កម្មសិទិ្ធពីរគឺ ៖
១/កម្មសិទ្ធិរបស់វត្តអារាមនៃព្រះពុទ្ទសាសនាជាបេតិកភ័ណ្ឌប្រើប្រាស់ជានិច្ចកាលសម្រាប់ព្រះពុទ្ធសាសនានិងដាក់ឲ្យពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំរបស់គណៈកម្មការវត្ត និង
២/ កម្មសិទិ្ធសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចគឺជាដីទាំងអស់របស់សហគមន៍ដែល រួមមានដីដែលសហគមន៍បានរៀបចំជានិវេសនដ្ឋាន ឬដីលំនៅឋាន ដីដាំដុះជាក់ស្តែង ដីបម្រុងទុកសម្រាប់ដូរវេនដំណាំ ដីកប់សព និងដីព្រៃអារក្ស។ ក្រៅពីនេះ មានទីតាំងមួយចំនួន ទៀត ដែល សហគមន៍មានសិទិ្ធប្រើប្រាស់តាមទម្លាប់ប្រពៃណីក្នុងការប្រមូលផលអនុ ផល ព្រៃឈើ ឬប្រភពទឹក ជាដើមដោយចុះកិច្ចសន្យាជាមួយអាជ្ញាធរ ដែលគ្រប់គ្រងទីតាំងទាំងនោះ។