សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា
ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ គណះកម្មការរដ្ឋបាល របស់សេវា ៣-២-១ ដោយផ្ញើសារSMS >
ក. តើគណៈកម្មការរដ្ឋបាលគឺជាអ្វី?
ខ. គណៈកម្មការរដ្ឋបាលគឺជាគណៈកម្មការដែលបង្កើតឡើង ដើម្បីដឹកនាំការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅក្នុងតំបន់វិនិច្ឆ័យ។
ក. ចុះភារកិច្ចរបស់គណៈកម្មការរដ្ឋបាលមានអ្វីខ្លះ?
ខ. គណៈកម្មការនេះមានភារកិច្ច ៖
បិទផ្សាយជាសាធារណៈនូវប្លង់បញ្ជីសុរិយោដី ជាអាទិ៍ ប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី
ទទួលរាល់បណ្តឹងតវ៉ា ធ្វើការស្រាវជ្រាវ និងដោះស្រាយតាមការព្រមព្រៀង
ធ្វើសេចក្តីសន្និដ្ឋានផ្តល់យោបល់លើឯកសារនៃការវិនិច្ឆ័យ និង
លើកសំណើផ្តល់សិទ្ធិលើដីជូនអ្នកកាន់កាប់ ជូនកម្មសិទ្ធិករ ឬរក្សាទុកជាទ្រព្យសម្បត្តិរដ្ឋ។