តួនាទីតុលាការចំពោះដំណោះស្រាយដីធ្លី

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ តួនាទីតុលាការចំពោះដំណោះស្រាយដីធ្លី របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

ក. តើតុលាការមានតួនាទីអ្វីខ្លះចំពោះដំណោះស្រាយដីធ្លី?

ខ. តុលាការ ឬអង្គការតុលាការ ជាសាលាជម្រះក្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន សាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល។ សាលាដំបូងជាសាលាជម្រះក្តីជាន់ទាប។ សាលាឧទ្ធរណ៍ និងតុលាការកំពូលជាសាលាជម្រះក្តីជាន់ខ្ពស់។
សាលាជម្រះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ អនុវត្តអំណាចតុលាការ ដែលគ្របដណ្តប់លើរឿងក្តីទាំង អស់ រួមទាំងរឿងក្តីរដ្ឋបាលផង។ ចំពោះបញ្ហាវិវាទដីធ្លី តុលាការមានសមត្ថកិច្ចក្នុង ការដោះ ស្រាយទាំងដី ដែលមានប័ណ្ណកម្មសិទ្ធិ និងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ។ ចំពោះដីមានប័ណ្ណ ប្រជាពលរដ្ឋ ត្រូវដាក់ ពាក្យបណ្តឹងដោយផ្ទាល់នៅសាលាដំបូងរាជធានី ខេត្ត នៃទីតាំងដីវិវាទស្ថិតនៅ។ ចំពោះ ដីដែលមិនមាន ប័ណ្ណ ប្រជាពលរដ្ឋត្រូវដាក់ពាក្យបណ្តឹងនៅគណៈកម្មការសុរិយោដីក្រុង ស្រុក ខណ្ឌ នៃទីតាំងដីវិវាទស្ថិត នៅ ដើម្បីឲ្យគណៈកម្មការមួយនេះពិនិត្យ និងដោះស្រាយ ជាមុនសិន។