អ្នកដោះស្រាយនូវទំនាស់ដីធ្លី

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ អ្នកដោះស្រាយនូវទំនាស់ដីធ្លី របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

ក. តើនរណាជាអ្នកដោះស្រាយនូវទំនាស់នេះ?
ខ. គណៈកម្មការសុរិយោដីមានបេសកកម្មដោះស្រាយវិវាទទាក់ទងនឹងអចលនវត្ថុដែលមិនទាន់ចុះ បញ្ជីសុរិយោដី
ដីគ្មានប័ណ្ណ)ដែលកើតមាននៅក្រៅតំបន់វិនិច្ឆ័យ និងក្នុងតំបន់វិនិច្ឆ័យដែលមិនអាច សម្រុះសម្រួល
បានដោយគណៈកម្មការរដ្ឋបាល។ ប៉ុន្តែ ទោះជាដីមិនទាន់ចុះបញ្ជីក៏ដោយ ប្រសិនបើមានវិវាទ អំពីកិច្ច
សន្យាដូចជាវិវាទអំពីការបែងចែកមរតក និងវិវាទអំពីកិច្ចសន្យាលក់ទិញ ជួល បញ្ចាំ ជាដើម ជាសមត្ថកិច្ច
របស់តុលាការ។
ក. តើគណៈកម្មការសុរិយោដីចែកជាប៉ុន្មានថ្នាក់?
ខ. គណៈកម្មការសុរិយោដីចែកជាបីថ្នាក់គឺ ៖
១.គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ មានទីតាំងនៅក្នុងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់
និងភូមិបាលក្រុង ស្រុក ខណ្ឌ
២.គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត មានទីតាំងនៅក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់
និងសុរិយោដីរាជធានី ខេត្ត និង
៣.គណៈកម្មការសុរិយោដីថ្នាក់ជាតិ មានទីតាំងនៅក្នុងទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត និងគណៈកម្មការសុរិយោដីថ្នាក់ជាតិ មានលេខាធិការដ្ឋាន ជា
សេនាធិការ និងជាអង្គភាពស៊ើបអង្កេត។