ការធានាទិញដីមានភាព ស្របច្បាប់

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ ការធានាទិញដីមានភាព ស្របច្បាប់ របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

ក. តើធ្វើដូចម្តេចដើម្បីអោយការទិញដីដែលអាចធានាបាននូវភាពស្របច្បាប់?
ខ. ការទិញដីដែលអាចធានាបាននូវភាពស្របច្បាប់ គប្បីមាននូវ
១/ ភាពស្របច្បាប់ របស់ភាគី (អ្នកលក់ពិតជាម្ចាស់ដីពិតប្រាកដ ឬតំណាងស្របច្បាប់ អ្នកទិញមានសមត្ថភាពស្របច្បាប់)
២/ភាពស្របច្បាប់នៃអចលនវត្ថុ/ដី (ដីដែលបានចុះបញ្ជីសុរិយោដី)
៣/ត្រូវបំពេញបែបបទស្នើសុំចុះបញ្ជីនៅរដ្ឋបាលសុរិយោដី និងបំពេញកាតព្វកិច្ចចាំបាច់ផ្សេងៗដូចជាការបង់សោហ៊ុយសេវាសុរិយោដី និងពន្ធប្រថាប់ត្រា ជាដើម។
ក. ចុះចំពោះដីដែលមិនទាន់បានចុះបញ្ជីសុរិយោដីវិញ?
ខ. ចំពោះដីដែលមិនទាន់បានចុះបញ្ជីសុរិយោដី តែមានស្ថានភាពនៃការកាន់កាប់ស្របច្បាប់ ការផ្ទេរសិទិ្ធកាន់កាប់ត្រូវអនុលោមតាមគោលការណ៍ និងនីតិវិធីជាធរមានដោយត្រូវបង់ពន្ធប្រថាប់ត្រាដូចការផ្ទេរកម្មសិទិ្ធដែលបានចុះបញ្ជីដូច្នោះដែរ។ ការបង់ពន្ធប្រថាប់ត្រាជាបុរេលក្ខខណ្ឌចាំ បាច់សម្រាប់ការបញ្ជាក់របស់អាជ្ញាធរលើកិច្ចសន្យា ឬលិខិតផ្ទេរសិទិ្ធកាន់កាប់ដីធ្លី។ ជាការល្អ ដើម្បីអាចជឿ ទុកចិត្តបានមុនពេលសម្រេចចិត្តទិញដីធ្លី អ្នកមានបំណងចង់ទិញដី គប្បីស៊ើបសួរព័ត៌មានពាក់ព័ន្ធនឹង
ដីនោះតាមរយៈអ្នកជិតខាងទីតាំងដី មេភូមិ មេឃុំ ឬចៅសង្កាត់ ឬមន្រ្តីជំនាញនៃរដ្ឋបាលសុរិយោដី។ករណីដែលដីមានចុះបញ្ជីហើយ គេអាចស្នើសុំមើលព័ត៌មានដែលបានចុះបញ្ជី
ឬ/និងសុំការបញ្ជាក់ព័ត៌មានដែលបានចុះក្នុងបញ្ជីនោះ។

  1. ដំីសម្បទានសេដ្ឋកិច្ច និងលក្ខខណ្ឌស្តីពីសារព័ត៏មានដីសម្បទាន
  2. ដំីសម្បទានសង្គមកិច្ច និងលក្ខខណ្ឌស្តីពីការផ្តល់ដីសម្បទានសង្គមកិច្ច