គោលដៅ ឫមុខសញ្ញាផ្តល់សម្បទានដីសង្គមកិច្ច

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ គោលដៅ ឫមុខសញ្ញាផ្តល់សម្បទានដីសង្គមកិច្ច របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

ក. តើគោលដៅ ឬមុខសញ្ញាផ្តល់សម្បទានដី សង្គមកិច្ចមានអ្វីខ្លះ?
ខ. សម្បទានដីសង្គមកិច្ច អាចត្រូវផ្តល់ឲ្យសម្រាប់គោលដៅសង្គមកិច្ច ដោយអនុលោមតាម គោលដៅណាមួយ ឬច្រើនមានដូចខាងក្រោម ៖
១. ផ្តល់ដីដល់គ្រួសារក្រីក្រដែលគ្មានលំនៅឋាន សម្រាប់សង់លំនៅឋាន
២.ផ្តល់ដីដល់គ្រួសារក្រីក្រសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ
៣.ផ្តល់ដីដល់គ្រួសារដែលត្រូវផ្លាស់ប្តូរលំនៅដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈសម្រាប់តាំងទីលំនៅថ្មី
៤. ផ្តល់ដីដល់គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ
៥.ផ្តល់ដីដល់គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារយុទ្ធជនពលី និងពិការ
៦.ជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង
៧.ជួយសម្រួលដល់សម្បទានដីសេដ្ឋកិច្ចដោយផ្តល់ដីឡូត៍ជូនកម្មករចំការធំៗសម្រាប់សង់លំនៅឋាន
៨. អភិវឌ្ឍតំបន់ដែលពុំទាន់បានអភិវឌ្ឍសមស្រប

  1. អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី