លក្ខខណ្ឌក្នុងការផ្តល់សម្បទានដីសេដ្ឋកិច្ច

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ លក្ខខណ្ឌក្នុងការផ្តល់សម្បទានដីសេដ្ឋកិច្ច របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

ក. លក្ខខណ្ឌក្នុងការ ផ្តល់សម្បទានដីសេដ្ឋកិច្ចមានអ្វីខ្លះ?
ខ. ដីដែលជាកម្មវត្ថុនៃកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច ត្រូវប្រកបដោយលក្ខខណ្ឌ ៥ គឺ ៖
១. ដីដែលត្រូវបានចុះបញ្ជី និងចាត់ថ្នាក់ជាដីឯកជនរបស់រដ្ឋ
២. ដីស្ថិតក្នុងផែនការប្រើប្រាស់ ដែលអនុម័តដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត
៣. ដីដែលបានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម(ESIA)
៤. ដីដែលមានដំណោះស្រាយសម្រាប់ការតាំងទីលំនៅថ្មីស្របតាមក្របខណ្ឌច្បាប់ និងនីតិវិធីជាធរមាន
៥. ដីមានការពិគ្រោះជាសាធារណៈ ឬជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋដែលនៅក្នុងតំបន់។