សម្បទានដីសេដ្ឋកិច្ច

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ សម្បទានដីសេដ្ឋកិច្ច របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

ក. តើសម្បទានដីសេដ្ឋកិច្ចមាននយ័ដូចម្តេច? មានរយៈពេលប៉ុន្មានឆ្នាំ?
ខ.សម្បទានដីសេដ្ឋកិច្ចសំដៅលើយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋតាមរយៈកិច្ចសន្យាជាក់លាក់មួយទៅសម្បទានិកឬក្រុមហ៊ុនណាមួយ ដើម្បីប្រើប្រាស់ធ្វើអាជីវកម្មកសិកម្ម និងកសិឧស្សាហកម្ម និងមិនអាចឈានដល់ការបង្កើតសិទិ្ធជាកម្មសិទិ្ធលើដីនោះបានទេ។រយៈពេលនៃសម្បទានដីត្រូវកំណត់ ៩៩ ឆ្នាំយ៉ាងច្រើន ទំហំដីមិនឲ្យលើសពី១ម៉ឺនហ.តនិងមិនអាចផ្តល់សម្បទានដីច្រើនកន្លែងឲ្យបុគ្គលតែម្នាក់ ឬក្រុមហ៊ុនច្រើនដែលគ្រប់គ្រងដោយបុគ្គលដដែល។ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានសម្រេច កំណត់រយៈ
ពេលកិច្ចសន្យាសម្បទានដីមិនលើសពី ៥០ ឆ្នាំ តែអាចបន្តកិច្ចសន្យាថ្មីបាន។ តាមបទបញ្ជាលេខ០១ បប ចុះថ្ងៃទី០៧ខែឧសភា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាល រាល់កិច្ចសន្យាស្តីពីសម្បទានដីសេដ្ឋកិច្ចត្រូវអនុវត្តតាមគោលនយោបាយរូបមន្តស្បែកខ្លា និងមិនត្រូវប៉ះពាល់ដល់ដីសហគមន៍ និងជីវភាពរបស់ប្រជាជន។