ការៀបចំពាក្យបណ្តឹងចំពោះទំនាស់ដីធ្លីទៅតុលាការ

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ ការៀបចំពាក្យបណ្តឹងចំពោះទំនាស់ដីធ្លីទៅតុលាការ របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

ក. តើការការរៀបចំពាក្យបណ្តឹងចំពោះទំនាស់ដីធ្លីទៅតុលាការត្រូវមានអ្វីខ្លះ?

ខ. ការរៀបចំពាក្យបណ្តឹងទៅតុលាការ
– ការរៀបចំពាក្យបណ្តឹងដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណថតចម្លង ប័ណ្ណកម្មសិទ្ធិ និង ឯកសារពាក់ព័ន្ធ។ ក្នុងការរៀបចំពាក្យបណ្តឹង ប្រជាពលរដ្ឋអាចសរសេរបានដោយ ខ្លួនឯង ឬដោយមានជំនួយពីអង្គការមិនមែនរដ្ឋាភិបាល។
– ពាក្យបណ្តឹងត្រូវដាក់ទៅសាលាដំបូងនៃខេត្ត ដែលទីតាំងដីមានវិវាទស្ថិតនៅ
– ស្វែងរកមេធាវី ដើម្បីជួយក្នុងការពិគ្រោះយោបល់ និងការពារក្តី ដែលដើមបណ្តឹងអាចស្វែង រកមេធាវីពីគណៈមេធាវី ឬអង្គការមិនមែនរដ្ឋាភិបាល ឬមេធាវីឯកជន
– រង់ចាំការកោះហៅរបស់តុលាការ
ឧទាហរណ៍៖ ដើម្បីដាក់ពាក្យបណ្តឹងអំពីករណីដីធ្លីមួយកន្លែងមានវិវាទក្នុងស្រុកមោងឫស្សី ខេត្តបាត់ ដំបង អ្នកប្តឹងត្រូវយកពាក្យបណ្តឹងទៅដាក់នៅសាលាដំបូងខេត្តបាត់ដំបងនោះ។