ការដកហូតកម្មសិទ្ធិឯកជនស្របច្បាប់

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ ការដកហូតកម្មសិទ្ធិឯកជនស្របច្បាប់ របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

ក. តើការដកហូតកម្មសិទ្ធិឯកជនស្របច្បាប់អាចកើតឡើងតាមវីធីណា?
ខ. គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនេះ
មិនមែនដើម្បីប្រយោជន៍សាធារណៈ។ ការដកហូតត្រូវធ្វើទៅតាមទម្រង់ និងនិតិវិធីបញ្ញត្តិ ដោយច្បាប់
និងបទបញ្ជា បន្ទាប់ពីបានផ្តល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។ ច្បាប់ ស្តីពីអស្សាមិករណ៍
ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/ ០២១០/០០៣ ចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១០
បានកំណត់គោលការណ៍ យន្តការ និងនីតិវិធីអស្សាមិករណ៍ និងសំណងឲ្យបានសមរម្យ និងយុត្តិធម៌
សម្រាប់គម្រោងស្ថាបនា ស្តារ និងគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈបម្រើឲ្យផលប្រយោជន៍សាធារណៈ ផលប្រយោជន៍ ជាតិនិងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា។ ឧទាហរណ៍៖ ការពង្រីកទំហំផ្លូវថ្នល់ដើម្បីផលប្រយោជន៍នៃការធ្វើចរាចរណ៍ ដែលប៉ះពាល់ដល់ដីកម្មសិទ្ធិឯកជនស្របច្បាប់នៅតាម បណ្តោយផ្លូវ។