សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

ក. តើអ្វីទៅជាសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋទាក់ទងអំពីចំណេះដឹងដីធ្លី?

ខ. ម្ចាស់ដីស្របច្បាប់មានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែង លើដីធ្លីរបស់ខ្លួនផ្ដាច់មុខ។
កម្មសិទ្ធិឯកជនស្របច្បាប់មានសារសំខាន់ណាស់ ព្រោះវាអាចជួយការពារអ្នកនៅពេលដែលមានទំនាស់ដីធ្លី។ គ្មានបុគ្គលណាមួយត្រូវបានដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើមិនមែនដើម្បីប្រយោជន៍សាធារណៈ និងមិនបានផ្ដល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។

ក. តើកម្មសិទ្ធិដីធ្លីស្របច្បាប់អាចទទួលបានតាមរយៈណាខ្លះ?

ខ. កម្មសិទ្ធិដីធ្លីស្របច្បាប់អាចទទួលបានតាមរយៈការទិញ ដូរ អំណោយ ផ្ទេរមរតក សម្បទានដីសង្គម
កិច្ច និងភោគៈស្របច្បាប់ ព្រមទាំងបានចុះបញ្ជីត្រឹមត្រូវតាមផ្លូវច្បាប់។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប
ត្រូវគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ និងត្រូវគោរពទ្រព្យសម្បត្តិសាធារណៈ និងកម្មសិទិ្ធ ស្របច្បាប់ ។

1. ដើម្បីស្វែងយល់អំពីភោគៈ
2. សម្រាប់ស្វែងយល់អំពីភោគៈស្របច្បាប់

  1. ភោគះ
  2. ភោគះស្របច្បាប់
  3. សិទ្ធិអាស្រ័យផលដីធ្លី
  4. ការគ្រប់គ្រងដីនិងរដ្ឋបាល
  5. ការធានាទិញដីស្របច្បាប់
  6. កម្មសិទ្ធិដីធ្លី