ភោគះ

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ ភោគះ របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

ក. តើអ្វីទៅជាភោគៈ?

ខ. ភោគៈគឺជាសិទ្ធិដែលជនម្នាក់មានលើដីណាមួយជាបណ្តោះអាសន្ន មិនទាន់ស៊ប់ជារបស់ខ្លួនមែនទែនដោយហេតុថាភោគីត្រូវប្រកាន់ខ្ជាប់ខ្ជួននូវលក្ខខណ្ឌចាំបាច់នានា ដើម្បីអាចក្លាយជាកម្មសិទិ្ធករ ស្ថាពរបាន។
ឧទាហរណ៍ ដីដែលមិនទាន់មានប្លង់សុរិយោដី ឬផែនទីសុរិយោដី ជាដីភោគៈ ឯដីដែលមាន
ប្លង់សុរិយោដី ឬផែនទីសុរិយោដី ជាដីកម្មសិទ្ធិ (ច្បាប់ភូមិបាលឆ្នាំ២០០១)ឬ ដែលហៅថា
ភោគៈនោះគឺជាសភាពការណ៍មួយដែលមានន័យថា កិរិយាកាន់កាប់វត្ថុណាមួយយ៉ាងផ្តាច់មុខតែឯងនិងបំពេញចំពោះវត្ថុនោះនូវកិច្ចការទាំងឡាយដូចដែលកម្មសិទ្ធិករបានបំពេញហើយដែរ ពោលគឺភោគីត្រូវបង្ហាញថាខ្លួនកំពុងកាន់កាប់ភោគៈ និងបំពេញភារៈជាកម្មសិទ្ធិករ និងមានបំណងចង់ក្លាយជាកម្មសិទ្ធិករ (ច្បាប់ភូមិបាលឆ្នាំ ១៩៩២)។