តើការមានផ្ទៃពោះកើតឡើងដោយរបៀបណា?

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ តើការមានផ្ទៃពោះកើតឡើងដោយរបៀបណា? របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

អតិថិជន៖ខ្ញុំមិនច្បាស់ថា តើការមានផ្ទៃពោះកើតឡើងដោយរបៀបណាទេ។តើបងអាចជួយពន្យល់បន្តិចបានទេ?

អ្នកផ្តល់សេវា: ចាស។នៅពេលដែលស្ត្រីពេញវ័យគាត់នឹងចាប់ផ្តើមមកឈាមរដូវ។បន្ទាប់ពីស្ត្រីមានឈាមរដូវលើកទី​មួយគាត់អាចនឹងមានផ្អៃពោះគ្រប់ពេលដែលគាត់រួមភេទដោយមិនបានការពារទោះបីជា​គាត់​រួមភេទតែម្តងក៏ដោយ។យុវវ័យជាច្រើនមិនរំពឹងថាពួកគេនឹងមានផ្ទៃពោះទេប៉ុន្តែតាមពិតទៅពួកគេអាចនឹង​មានផ្ទៃពោះហើយពួកគេនឹងជួបផលលំបាកនៅពេលដែលពួកគេមានផ្ទៃពោះដោយពុគ្រោងទុក ។

អតិថិជន៖តើអ្វីទៅជាការរួមភេទ?

អ្នកផ្តល់សេវា: ការរួមភេទគឺនៅពេលដែលបុរសដាក់ប្រដាប់ភេទរបស់ខ្លួនចូលទៅក្នុងប្រដាប់ភេទរបស់ស្ត្រី។ប្រសិនបើអ្នករួមភេទដោយមិនបានការពារការមានផ្ទៃពោះអាចនឹងកើតមានឡើងនៅពេល​ដែលមេជីវិតឈ្មាលរបស់បុរសជួបនឹងមេជីវិតញីរបស់ស្ត្រី។នេះនឹងធ្វើឲ្យករកើតជាពងបង្កកំណើត​ ហើយធំធាត់ទៅជាទារក។