សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា
អតិថិជន៖តើខ្ញុំធ្វើយ៉ាងណាទើបដឹងថាខ្ញុំមានផ្ទៃពោះ?
អ្នកផ្តល់សេវា: ការមានផ្ទៃពោះអាចកើតមានឡើងក្រោយពីការរួមភេទដោយមិនបានការពារទោះបីជាបានរួមភេទតែម្តងក៏ដោយ។សញ្ញានៃការមានផ្ទៃពោះអាចខុសគ្នាពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ប៉ុន្តែសញ្ញាទាំងនោះរួមមាន៖
- បាត់ឈាមរដូវឬក្រមករដូវ
- មានអារម្មណ៏ថាចង់ចង្អោរ រឺក្អួត
- ដោះរបស់នាងឡើងធំ ឬតឹង
អតិថិជន៖តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំសង្ស័យថាខ្ញុំមានផ្ទៃពោះ?
អ្នកផ្តល់សេវា: ប្រសិនបើប្អូនមានរោគសញ្ញាដូចខាងលើឬសង្ស័យថាមានផ្ទៃពោះ ប្អូនគួតែទៅជួបអ្នកផ្តល់សេវាសុខភាពជំនាញសម្រាប់ព័ត៌មានបន្ថែម និងទទួលការពិគ្រោះពិភាក្សា។ ប្រសិនបើប្អូនមិនចង់ទៅជួបអ្នកផ្តល់សេវាសុខភាពទេ វាជារឿងមួយសំខាន់ណាស់ដែលប្អូនត្រូវនិយាយជាមួយនរណាម្នាក់ដែលអាចជួយប្អូនរឿងនេះបាន ដូច្នេះប្អូនក៏អាចទូរស័ព្ទទៅកាន់លេខ បញ្តាញសុខភាពស្ត្រីដោយឥតគិតថ្លៃសម្រាប់អតិថិជនសែលខាត តាមរយៈលេខ 012 999 124 រឺ 078 999 124 សម្រាប់ព័ត៌មានបន្ថែម។