ផលប៉ះពាល់នៃការឆាប់មានផ្ទៃពោះក្នុងវ័យក្មេង

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ ផលប៉ះពាល់នៃការឆាប់មានផ្ទៃពោះក្នុងវ័យក្មេង របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

អតិថិជន៖ខ្ញុំឃើញយុវតីក្មេងៗជាច្រើនមានផ្ទៃពោះ។តើវាជារឿងមួយដែលចាំបាច់ត្រូវតែមានផ្ទៃពោះ​នៅវ័យក្មេងឬ?

អ្នកផ្តល់សេវា: ប្អូននៅមានអនាគតវែងឆ្ងាយណាស់។ពេលដែលប្អូននៅក្នុងវយ័សិក្សាហើយជៀសវាងបានមិនឲ្យមាន​ផ្ទៃ​ពោះ​ដោយមិនបានគ្រោងទុកប្អូននឹងមានឱកាសជាច្រើនដើម្បីកសាងជីវិតមួយដែលល្អ​ និងមានសុខភាព។បើប្អូនឆាប់មានផ្ទៃពោះ​នៅ​វ័យក្មេងពេកប្អូនអាចនឹងមិនមានឱកាសទាំងនោះទេ។

អតិថិជន៖តើអាចមានបញ្ហាអ្វីខ្លះបើខ្ញុំមានផ្ទៃពោះ​នៅពេលអាយុក្រោម១៨ឆ្នាំ?

អ្នកផ្តល់សេវា: ការមានផ្ទៃពោះមុនពេលដែលម្តាយមានអាយុ១៨ឆ្នាំ អាចនាំឲ្យ​មានផលលំបាកទាំង​ម្តាយនិង​កូន។ការឆាប់មានផ្ទៃពោះអាចបណ្តាលឲ្យមាន៖

  • ផលប៉ះពាល់អវិជ្ចមានដល់សុខភាពម្តាយ
  • ផលប៉ះពាល់ដល់ការសិក្សានិងឱកាសនៅពេលអនាគតរបស់ម្តាយ
  • ផលប៉ះពាល់ដល់ការមើលថែទាំទារកឲ្យល្អរបស់ម្តាយ
  • ផលប៉ះពាល់ដល់ការលូតលាស់របស់ទារក

អតិថិជន៖អរគុណ។តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមពីបញ្ហានេះនៅកន្លែងណា?

អ្នកផ្តល់សេវា: ប្រសិនបើប្អូនចង់ដឹងបន្ថែមពីផលប៉ះពាល់នៃការឆាប់មានផ្ទៃពោះប្អូនអាចទៅជួបអ្នកផ្តល់សេវាសុខភាពដែលមានជំនាញសម្រាប់ព័ត៌មានបន្ថែមនិងទទួលការពិគ្រោះពិភាក្សា។ប្រសិនបើប្អូនមិនចង់ជួបនឹងអ្នកផ្តល់សេវាសុខភាពទេប្អូនគួរតែនិយាយជាមួយនរណាម្នាក់ដែលអាចជួយប្អូនបានដូច្នេះប្អូនអាចទូរស័ព្ទទៅកាន់លេខបញ្តាញសុខភាពស្ត្រីដោយឥតគិតថ្លៃសម្រាប់អតិថិជនសែលខាត តាមរយៈលេខ 012 999 124 រឺ 078 999 124 សម្រាប់ព័ត៌មានបន្ថែម។