សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា
អតិថិជន៖ខ្ញុំមិនទាន់ចង់បានកូនទេ។តើខ្ញុំគួរធ្វើយ៉ាងណាដើម្បីការពារមិនឲ្យមានផ្ទៃពោះ?
អ្នកផ្តល់សេវា: ដើម្បីការពារកុំឲ្យមានផ្ទៃពោះដោយពុគ្រោងទុកប្អូនមានសិទ្ធិក្នុងការប្រើមធ្យោបាយពន្យារកំណើតហើយមធ្យោបាយពន្យារកំណើតទាំងអស់គឺសុទ្ធតែមានសុវត្ថិភាព ទោះបីជាសម្រាប់យុវវ័យក៏ដោយ។
ប្អូនអាចនឹងមានភាពខ្មាស់អៀនក្នុងការពិភាក្សាអំពីជម្រើសពន្យារកំណើតជាមួយនឹងអ្នកផ្តល់សេវាសុខភាពប៉ុន្តែប្រសិនបើប្អូនរួមភេទដោយមិនបានការពារ វាជារឿងមួយសំខាន់ណាស់ដែលប្អូនត្រូវតែពិភាក្សាជាមួយនឹងអ្នកផ្តល់សេវាសុខភាពដើម្បីការពារការមានផ្ទៃពោះដោយពុំគ្រោងទុក។
អតិថិជន៖តើខ្ញុំគួរពិភក្សាបញ្ហានេះជាមួយនឹងដៃគូរបស់ខ្ញុំដែរឬទេ?
អ្នកផ្តល់សេវា: ចាស
ពីព្រោះទាំងបុរសនិងស្រ្តីគឺសុទ្ធតែមានទំនួលខុសត្រូវលើការការពារការមានផ្ទៃពោះដោយចៃដន្យ។
អតិថិជន៖តើខ្ញុំត្រូវតែប្រើមធ្យោបាយការពារគ្រប់ពេលឬទេ?
អ្នកផ្តល់សេវា: ចាសត្រូវហើយប្អូន។ ចំពោះវិធានការការពារពីរមុខ ស្រោមគឺជាមធ្យោបាយល្អបំផុតសម្រាប់ការពារ
មិនឲ្យមានផ្ទៃពោះ និងការពារប្អូននិងដៃគូ ពីការឆ្លងជំងឺកាមរោគ មេរោគអេដស៍និងជំងឺអេដស៍ផងដែរ។
អតិថិជន៖អរគុណ។តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមពីបញ្ហានេះនៅណាទៅ?
អ្នកផ្តល់សេវា: ប្អូនអាចទៅជួបអ្នកផ្តល់សេវាសុខភាពដែលមានជំនាញសម្រាប់ព័ត៌មានបន្ថែមនិងទទួលការពិគ្រោះពិភាក្សា។ប្រសិនបើប្អូនមិនចង់ជួបនឹងអ្នកផ្តល់សេវាសុខភាពទេប្អូនគួរតែនិយាយជាមួយនរណាម្នាក់ដែលអាចជួយប្អូនបានដូច្នេះប្អូនអាចទូរស័ព្ទទៅកាន់ទៅកាន់លេខបញ្តាញសុខភាពស្ត្រីដោយឥតគិតថ្លៃសម្រាប់អតិថិជនសែលខាត តាមរយៈលេខ 012 999 124 រឺ 078 999 124 សម្រាប់ព័ត៌មានបន្ថែម។