សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា
ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ ការរំលូតកូនដោយប្រើឧបករណ៍ របស់សេវា ៣-២-១ ដោយផ្ញើសារSMS >
អតិថិជន៖តើអ្វីទៅជាការរំលូតកូនដោយប្រើឧបករណ៍?
អ្នកផ្តល់សេវា៖ការបូមសំអាតស្បូនដោយប្រើឧបករណ៍ដោយដៃគឺជាមធ្យោបាយសុវត្ថិភាពដើម្បីរំលូតគភ៌ដែលមានអាយុ១២សប្តាហ៍ឬតិចជាងនេះ។
អតិថិជន៖តើការរំលូតកូននោះមានដំណើរការបែបណាទៅ?
អ្នកផ្តល់សេវា៖ការបូមសំអាតស្បូនដោយប្រើឧបករណ៍ដោយដៃនេះគឺត្រូវធ្វើដោយអ្នកផ្តល់សេវាសុខភាពដែលមានជំនាញ។មធ្យោបាយនេះគឺមានសុវត្ថិភាពនិងលឿន។បន្ទាប់ពីបានធ្វើការរំលូតកូនដោយប្រើឧបករណ៍បូមសំអាតហើយប្អូនគួរតែត្រឡប់ទៅជួបអ្នកផ្តល់សេវាសុខភាពវិញក្នុងពី១ទៅ២សប្តាហ៍ក្រោយដើម្បីពិនិត្យតាមដាន ឬទៅជួបអ្នកផ្តល់សេវាជំនាញភ្លាមប្រសិនអ្នកមានរោគសញ្ញាដូចជា៖
- ធ្លាក់ឈាមខ្លាំងដោយគ្មានការថយចុះ
- គ្រុនក្តៅ រឺរងារញាក់លើសពី២៤ម៉ោង
- មានក្លិនស្អុយចេញពីទ្វារមាស
- ឈឺពោះខ្លាំង
- វិលមុខ ខ្សោយ
- មានអារម្មណ៍ឈឺធ្ងន់