តើអ្វីដែលត្រូវធ្វើនៅពេលដែលអ្នកមានផ្ទៃពោះដោយមិនចង់បាន

សាកល្បងសេវាកម្ម៣២១ : អតិថិជនសែលកាតតេមិនគិតថ្លៃ | ប្រព័ន្ធផ្សេងៗគិតថ្លៃធម្មតា

ប្រាប់នរណាម្នាក់អំពីព័ត៌មានអប់រំ តើអ្វីដែលត្រូវធ្វើនៅពេលដែលអ្នកមានផ្ទៃពោះដោយមិនចង់បាន របស់សេវា ៣-២-១ ដោយផ្ញើសារSMS >

អតិថិជន៖ខ្ញុំមានផ្ទៃពោះហើយប៉ុន្តែខ្ញុំមិនទាន់ត្រៀមខ្លួនទេ! តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅ?

អ្នកផ្តល់សេវា: ប្រសិនបើប្អូនមានផ្ទៃពោះដោយពុអ្វីៗមិនចប់ត្រឹមហ្នឹងទេ។

ការរំលូតកូនគឺស្របច្បាប់នៅប្រទេសកម្ពុជាប្រសិនបើធ្វើតាមការណែនាំតាមច្បាប់។មានមធ្យោបាយរំលូតកូន​ដោយ​សុវត្ថិភាព​ពីរគឺការរំលូតកូនដោយឳសថនិងការរំលូតកូនដោយប្រើឧបករណ៍។ប្រសិនបើអ្នកសម្រេច​ចិត្តថានឹងធ្វើការរំលូតកូនប្អូនគួរតែប្រើមធ្យោបាយមួយក្នុងចំណោមមធ្យោបាយទាំងពីរនេះព្រោះការរំលូតកូន​ដោយអ្នកផ្តល់សេវាដែលមិនបានទទួលការបណ្តុះបណ្តាល គឺមានគ្រោះថ្នាក់ណាស់ហើ​យថែមទាំងអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតទៀត ផង។

ប្អូនត្រូវចាំថាការរំលូតកូនមិនមែនជាមធ្យោបាយពន្យារកំណើតទេ។បើប្អូនមិនចង់មានផ្ទៃពោះប្អូន​គួរតែប្រើមធ្យោ​បាយពន្យារកំណើតទំនើប។

អតិថិជន៖ចាសអរគុណ។តើខ្ញុំគួរតែទៅកន្លែងណា ប្រសិនបើខ្ញុំសម្រេចចិត្តថាខ្ញុំនឹងធ្វើការរំលូតកូន?

អ្នកផ្តល់សេវា: បើប្អូនសម្រេចចិត្តថានឹងធ្វើការរំលូតកូនប្អូនអាចទៅជួបអ្នកផ្តល់សេវាសុខភាពដែលមាន​ជំនាញសម្រាប់ព័ត៌មានបន្ថែមនិងទទួលការពិគ្រោះពិភាក្សា។ប្អូនក៏អាចទូរ​ស័ព្ទទៅកាន់លេខបញ្តាញសុខភាពស្ត្រីដោយឥតគិតថ្លៃសម្រាប់អតិថិជនសែលខាត តាមរយៈលេខ 012 999 124 រឺ 078 999 124 សម្រាប់ព័ត៌មានបន្ថែម

និងណែនាំអ្នកដើម្បីទៅរកអ្នកផ្តល់សេវាសុខភាពដែលមានជំនាញ។